Showing posts with label គន្លឹះល្អៗ. Show all posts
Showing posts with label គន្លឹះល្អៗ. Show all posts

យើងសង្កេតឃើញថាសព្វថ្ងៃ សីតុណ្ហភាពមានការកើនឡើងជារៀងរាល់ ថ្ងៃគួរអោយគត់សំគាល់ជាពិសេសអំឡុងពេលរដូវប្រាំង ។ ដោយសារហេតនេះ អ្នកប្រើប្រាស់រថយន្តទាំងអស់គួរយល់ដឹងពីរការថែទាំរថយន្តអោយបានត្រឹមត្រូវដូចខាងក្រោម

១.​ ពិនិត្យអាគុយរថយន្តរបស់អ្នក

អាគុយរថយន្តអាចត្រូវបានខូចខាតអំឡុងពេលសីតុណ្ហភាពឡើងខ្ពស់ ដោយសារកំដៅខ្លាំងថេរក្នុង រយះពេលយូរ បូករួមជាមួយរំញ័រអាចបណ្តាលអោយអាគុយរថយន្តមានបញ្ហាផ្ទុះ ឬក៏ខូច ។ ទោះបីជាអាកាសធាតុក្តៅមិនអាចចៀសផុតក៏ដោយអ្នកអាចការពារអាគុយរបស់អ្នក ដោយធានាថាវាត្រូវបានភ្ជាប់យ៉ាងមានសុវត្ថិភាពដើម្បីការពារការរំញ័រនៅពេលបើកបរ ។

សារធាតុរាវនៅក្នុងអាគុយក៏ហួតលឿននៅពេល ដែលវាត្រូវបានប៉ះពាល់នឹងសីតុណ្ហភាពខ្ពស់ ដែលអាចនាំឱ្យមានសំណឹកនៅលើអាគុយ និងដំណរភ្ជាប់។ ដើម្បីបងា្កររាល់បញ្ហានេះដោយធានាថាការតភ្ជាប់អោយតឹងគ្រប់គ្រាន់ដើម្បីរារាំងកំុអោយមានសំណឹក។

អាគុយដែលមានអាយុចាប់ពី 3 ឆ្នាំឡើងទៅគួរតែត្រូវបានត្រួតពិនិត្យដោយអ្នកបច្ចេកទេសជាមួយឧបករណ៍ស្វ័យប្រវត្តិ ដើម្បីកំណត់ថាតើវាត្រូវបានគេរំពឹងទុកថានឹងមានរយៈពេលប្រើប្រាស់ប៉ុន្មានទៀត ។

២. រក្សាប្រព័ន្ធត្រជាក់របស់រថយន្ត

កំដៅនៅរដូវក្តៅអាចដាក់សម្ពាធបន្ថែមលើម៉ាស៊ីនរថយន្ត។ សម្រាប់ហេតុផលនេះអ្នកត្រូវមានអ្នកបច្ចេកទេសដើម្បីពិនិត្យប្រព័ន្ធត្រជាក់របស់រថន្តដើម្បីធានាថាវាអាចការពារម៉ាស៊ីនរបស់អ្នកពីការឡើងកំដៅនៅពេលបើកបរ ។

ប្រសិនបើអ្នកធ្វេសប្រហែសក្នុងការថែរក្សាប្រព័ន្ធត្រជាក់ ព្រោះវាអាចបណ្តាលអោយមានផលប៉ះពាល់នៅលើម៉ាស៊ីនរថយន្ត ។

កៅស៊ូរបស់ប្រព័ន្ធត្រជាក់ក៏អាចសឹកខូចនៅពេលដែលត្រូវកំដៅខ្លាំងយូរបពេក ។ នៅពេលដែលអ្នកធ្វើការត្រួតពិនិត្យរថយន្តរបស់អ្នកគួរពិនិត្យមើលខ្សែពៀនថាមានស្នាមប្រះ ទន់ ឬសញ្ញានៃការសឹកខូចព្រោះវាអាចខូចនៅពេលត្រូវកំដៅខ្លាំង ហើយគួរតែធ្វើការផ្លាស់ប្តូរ ។ 

សូមពិនិត្យមើលសៀវភៅដៃរបស់ម្ចាស់ដើម្បីកំណត់ចន្លោះពេលដែលបានណែនាំសម្រាប់រថយន្តរបស់អ្នកដែលត្រូវបានគេផ្តល់សេវានិងត្រួតពិនិត្យ។

៣. ជៀសវាងការបើកបរលើផ្លូវមានកំដៅខ្លាំងយូរពេក

នៅពេលសីតុណ្ហភាពឡើងខ្ពស់បណ្តាលឱ្យផ្លូវថ្នល់ឡើងក្តៅអ្នកគួរពិនិត្យមើលសម្ពាធនៃសំបកកង់របស់អ្នកដើម្បីប្រាកដថាវាមិនតឹងពេកឬធូរពេក ។ នេះអាចជាកង្វល់ដ៏ធំមួយដោយសារកង់រថយន្តដែលអាចឡើងសម្ពាធ ដែលបណ្តាលអោយកង់ផ្ទះមានគ្រោះថ្នាក់នៅពេលកំដៅថ្នល់ឡើងខ្ពស់ពេក ។

រដូវ​ក្តៅ​នេះ, រៀនពីរបៀបពិនិត្យមើលសំបកកង់របស់អ្នក សម្រាប់ការដាក់សម្ពាធត្រឹមត្រូវដើម្បីជៀសវាងគ្រោះថ្នាក់នៅពេលបើកបរជាពិសេសដំណើរកំសាន្តឆ្ងាយៗ ។

៤. ធ្វើឱ្យប្រាកដថារថយន្តរបស់អ្នកមានប្រេងគ្រប់គ្រាន់

ប្រេងគឺមានសារៈសំខាន់ណាស់ក្នុងការរក្សារថយន្តរបស់អ្នកឱ្យដំណើរការ។ ប្រេងទាំងនេះធ្វើឱ្យផ្នែករបស់យានយន្តរបស់អ្នកលាងសមា្អតនិងដើរតួជាទឹកត្រជាក់ដោយយកកំដៅចេញពីផ្នែកផ្សេងៗរបស់រថយន្ត។ សីតុណ្ហភាពខ្ពស់នៅរដូវក្តៅនឹងធ្វើអោយកម្រិតប្រេងរបស់រថយន្តថយចុះនិងកាត់បន្ថយការកកិតដែលនាំឱ្យមានកំដៅខ្លាំង ។

អ្នកគួរតែពិនិត្យមើលប្រេងទាំងអស់របស់រថយន្តរបស់អ្នករួមទាំង:​ ប្រេងម៉ាស៊ីន ប្រេងប្រអប់លេខ ប្រេងហ្វាំ និងប្រេងចង្កូត

ប្រេងទាំងនេះគួរតែត្រូវបានចាក់បំពេញអោយបានត្រឹមត្រូវ ។ ប្រសិនបើត្រូវការផ្លាស់ប្តូរ ត្រូវប្រាកដថាត្រូវពិនិត្យមើលសៀវភៅដៃ ដើម្បីប្រាកដថាអ្នកកំពុងប្រើប្រាស់ប្រភេទប្រេងដែលត្រឹមត្រូវ។

៥. ថែទាំប្រព័ន្ធម៉ាស៊ីនត្រជាក់

ការមានបរិយាកាសត្រជាក់គឺមានសារៈសំខាន់ណាស់ក្នុងការការពារអ្នកពីសីតុណ្ហភាពខ្លាំងនិងមានសុវត្ថិភាពក្នុងកំឡុងពេលរលកកំដៅខ្ពស់ ។

ត្រូវប្រាកដថាប្រព័ន្ធម៉ាស៊ីនត្រជាក់របស់អ្នកត្រូវបានថែរក្សាយ៉ាងត្រឹមត្រូវដើម្បីបំពេញបរិយាកាស យានយន្តរបស់អ្នក។ នេះនឹងការពារអ្នកនិងអ្នកដំណើររបស់អ្នកពីកម្រិតសីតុណ្ហភាពដ៏គ្រោះថ្នាក់ដែលអាចបង្កឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាលនិងខ្វះជាតិទឹក។

ប្រសិនបើអ្នកសង្កេតឃើញថាប្រព័ន្ធម៉ាស៊ីនត្រជាក់មិនដំណើរការ សូមទាក់ទងអ្នកបច្ចេកទេសដែលមានការអនុញ្ញាតឱ្យធ្វើការជួសជុលជាចាំបាច់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

រថយន្តម៉ូដែលថ្មីជាច្រើនត្រូវបានគេបំពាក់ជាមួយនឹងតម្រងកាប៊ីន ដែលការពារមិនឱ្យកម្ទេចកម្ទីខាងក្រៅចូលក្នុងបរិវេណរថយន្ត។ ប្រសិនបើរថយន្តរបស់អ្នកមានលក្ខណៈពិសេសនេះអ្នកគួរតែត្រួតពិនិត្យវាហើយជំនួសវាតាមតម្រូវការ ដើម្បីធានាលំហូរខ្យល់និងភាពត្រជាក់អតិបរមាអំឡុងខែរដូវក្តៅ។


ដោយសារតែសំបកកង់គឺជាផ្នែកតែមួយគត់នៃរថយន្ត ដែលប៉ះលើផ្លូវហើយអាចមានផលប៉ះពាល់ដល់ការបំពេញការងាររបស់រថយន្តរបស់លោកអ្នកពីការបើកបរទៅការគ្រប់គ្រង និងហ្វ្រាំងហើយសំខាន់បំផុតនោះគឺសុវត្ថិភាពរបស់អ្នកនិងអ្នកកាន់កាប់រថយន្តផ្សេងទៀត។
ខាងក្រោមនេះគឺជាគន្លឹះបួន ដែលអ្នកជាម្ចាស់រថយន្តអាចធ្វើតាមដើម្បីរក្សាសំបកកង់របស់អ្នកអោយនៅល្អ​និងប្រើបានយូរ ។ ក៏ត្រូវប្រាកដថាពួកគេត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ដោយអ្នកជំនាញផ្នែកជួសជុលរថយន្តតាមរយៈអ្នកផ្តល់សេវាកម្មថែទាំឡាន។

១. ថែរក្សាសម្ពាធកងឱ្យបានត្រឹមត្រូវ

ពិនិត្យមើលសម្ពាធកង់របស់អ្នកអោយបានទៀងទាត់ និងរក្សាទុកវានៅកម្រិតដែលបានណែនាំសម្រាប់រថយន្តរបស់អ្នក។  អ្នកគួរតែពិនិត្យមើលសម្ពាធម្តងក្នុងមួយខែ ឬមុនពេលអ្នកមានគម្រោងធ្វើដំណើរផ្លូវឆ្ងាយ។  ប្រសិនបើការបើកបររបស់អ្នកមើលទៅរាងលាតៗមានន័យថាសម្ពាធ កង់អាចលើសពីស្តង់ដារ ផ្ទុយទៅវិញប្រសិនបើការបើកបររថយន្តរបស់អ្នកចាប់ផ្តើមហាក់បីដូចជាមិនឆ្លើយតបមានន័យថាសម្ពាធកង់អាចខ្វះពីស្តង់ដារ ។ សម្ពាធកង់ទាបអាចប៉ះពាល់ដល់កង់រថយន្តរបស់អ្នកនៅលើផ្ទៃសើមរាក់។ អ្នកអាចរកឃើញសម្ពាធខ្យល់ត្រឹមត្រូវសម្រាប់រថយន្តរបស់អ្នកនៅក្នុងសៀវភៅណែនាំ។

២. តុល្យភាពនៃសំបកកង់របស់អ្នក

គន្លឹះមួយទៀត គឺដើម្បីរក្សាកង់របស់អ្នកឱ្យមានតុល្យភាពត្រឹមត្រូវដែលអាចជួយ ការប្រើប្រាស់បានយូរ និងកាត់បន្ថយការសឹកមិនស្មើគ្នា។ ដំណើរការតុល្យភាពកង់ឡានទាក់ទងនឹងការភ្ជាប់ទម្ងន់តូចៗទៅកង់ដើម្បី រារាំងរំញ័រសំបកកង់ និងកង់នៅពេលដែលពួកគេបត់​ ដែលជាដើមហេតុនៃការសឹក ។  លោកអ្នកគួរតែធ្វើការត្រួតពិនិត្យតុល្យភាពកង់ឡានដោយអ្នកជំនាញនៅមានអ្នកបើកបរ ហើយមិនមានលំនឹង មុនពេលវាប៉ះពាល់ដល់សភាពកង់ឡានរបស់អ្នក។

៣. ផ្លាស់ប្តូរទីទាំងសំបកកង់ជាទៀងទាត់

ដោយសារកង់រថយន្តនៅខាងក្រោយ ​និងនៅខាងមុខរថយន្តរបស់អ្នក​​ទទួលរងទម្ងន់ខុសគ្នា ដែលបង្កឱ្យមានការសឹកមិនស្មើគ្នា អ្នកជំនាញខាងឧស្សាហកម្មបានផ្តល់អនុសាសន៍ឱ្យធ្វើការផ្លាស់ប្តូរទីតាំងកង់របស់អ្នកពីមុខ​មកក្រោយរាល់ 5000 ទៅ 7000 ម៉ាយល៍ម្តង។ ការធ្វើបែបនេះនឹងជួយឱ្យសំបកកង់មាភាពសឹកស្មើភាពគ្នាដូច្នេះអ្នកបង្កើនេការប្រើប្រាស់របស់ពួកគេមុនពេលធ្វើការផ្លាស់ប្តូរ។  អ្នកមិនអាចផ្លាស់ប្តូរទីទាំងសំបកកង់ពីមុខទៅខាងប្រសិនបើទំហំខុសគ្នាពីផ្នែកខាងមុខនិងខាងក្រោយ។

៤.​​ តម្រូវការតម្រង់កង់

រថយន្តនីមួយមានការកំណត់ជាក់លាក់សម្រាប់ការតម្រឹមកង់ឬមុំនិងទីតាំងនៃកង់ដែលបានណែនាំដោយក្រុមហ៊ុនផលិតរថយន្ត។ នៅពេលដែលអ្នកបានដំឡើងសំបកកង់ថ្មីគួរតែមានអ្នកបច្ចេកទេសរថយន្តពិនិត្យការតម្រឹមកង់។ វាក៏ជាផ្នែកស្តង់ដារមួយនៃការថែទាំរថយន្តធម្មតា។ នៅពេលណាដែលអ្នកសង្កេតមើលការសឹកសំបកកង់មិនស្មើគ្នាអ្នកគួរតែមានការតម្រង់កង។

ការ​យក​រថយន្ត​ទៅ​ឲ្យ​គេ​លាង​ ​គឺ​ជា​ការ​ងាយ​ ​តែ​សម្រាប់​ម្ចាស់​រថយន្ត​មួយ​ចំនួន​ប្រហែល​ជា​ចូល​ចិត្ត​យក​ពេល​ទំនេរ​ចុង​សប្ដាហ៍​ដើម្បី​លាង​រថយន្ត​ដោយ​ខ្លួន​ឯង​​ ព្រោះ​អាច​រាប់​ជា​ការ​កម្សាន្ត​ម្យ៉ាង​សម្រាប់​អ្នក​ស្រលាញ់​រថយន្ត។ ទន្ទឹម​នោះ​ ​សម្រាប់​អ្នក​លាង​រថយន្ត​ដោយ​ខ្លួន​ឯង​ ​គឺ​គួរ​ដឹង​ចំណុច​មួយ​ចំនួន​ខាង​ក្រោម

១. កុំ​ទុក​ទាល់​តែ​ឡាន​ប្រឡាក់​ខ្លាំង​ ​ដូច​ជា​ឡើង​ធូលី​ក្រាស់​ៗ​ ​លាមក​សត្វ​ច្រើន​ ​ឬ​ជា​ពិសេស​ភ្លៀង​អាស៊ីដ​ ​ដែល​ងាយ​ធ្វើ​ឲ្យ​ថ្នាំ​ឡាន​ស្រអាប់​ ​ឬ​ខូច​ដល់​ស្រទាប់ការពារថ្នាំ​



២. មិន​គួរ​លាង​ឡាន​ពេល​ម៉ាស៊ីន​ក្ដៅ​ ​ឬ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។ សីតុណ្ហភាព​ខ្ពស់​ពេក​ ​ធ្វើ​ឲ្យ​ទឹក​ឆាប់​ស្ងួត​ងាយ​ឡើយ​ដាម​ទឹក​ស្អិត​ជាប់​ថ្នាំ​ឡាន​ ​និង​កញ្ចក់​ ​ពិបាក​លាង​ចេញ​ ​ឬ​អាច​ជូត​មិន​បាត់​ ​ដែល​ពេល​ខ្លះ​ទាល់​តែ​ប្រើ​ម៉ាស៊ីន​ប៊ូលា​ទើប​បាន​ស្អាត។

៣.​ ប្រើប្រាស់​សាប៊ូ​ ​និង​ឧបករណ៍​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ។ គួរ​ជ្រើសរើស​សាប៊ូ​ទឹក​ ​ឬ​ហ្វូន​ដែល​ជា​ផលិតផល​សម្រាប់​លាង​សម្អាត​រថយន្ត​ ​ជាជាង​ប្រើ​សាប៊ូ​ម្សៅ​ធម្មតា​ដែល​សម្អាត​មិន​ស្អាត​ ​ហើយ​គ្មាន​សារធាតុ​ជំនួញ​ឲ្យ​ថ្នាំ​ឡាន​ភ្លឺ​រលោង។ ចាំបាច់​ក្នុង​ការ​លាង​ដោយ​ប្រើ​អេប៉ុង​ដើម្បី​ជក់​ជា​មួយ​សាប៊ូ​ ​ហើយ​អាច​អុស​បាន​កម្ទេចកំទី​ធូលី​នានា​ ​និង​គួរ​ប្រើ​ក្រណាត់​ប្រភេទ​ ​Fabric​ ​សម្រាប់​ជូត​ឲ្យ​ស្ងួត​ ​ខណៈ​ក្រណាត់​ប្រភេទ​នេះ​មិន​បន្សល់​ស្នាម​ឆ្នូត​ទឹក​ ​ក៏​ដូច​ជា​កម្ទេច​ក្រណាត់​ជាប់​ឡាន។

៤.​ លាង​តាម​ផ្នែក​ ​ហើយ​ពី​លើ​ចុះ​ក្រោម​ ​ដូច​ជា​ចាប់​ផ្ដើម​ជូត​លាង​ពី​កញ្ជាក់​គ្រប់​ជ្រុង​ ​ដំបូល​លើ​ ​ដំបូល​ម៉ាស៊ីន​ ​កម្រប​ខាង​ក្រោយ​ ​ទ្វា​ ​ហើយ​បន្ត​តាម​ផ្នែក​ចំហៀង។ ការ​លាង​ពី​លើ​ចុះ​ក្រោម​ ​គឺ​ដើម្បី​ឲ្យ​កម្ទេច​ធូលី​អាច​ហូរ​តាម​សម្រួល​ពី​លើ​ចុះ​ក្រោម​ ​បើ​បញ្ច្រាស​អាច​ធ្វើ​ឲ្យ​ឆ្កូត​ថ្នាំ​ឡាន។



ចំណាំ ដើម្បី​រក្សា​គុណភាព​ ​និង​កម្រិត​ភ្លឺ​នៃ​ថ្នាំ​ឡាន​ឲ្យ​នៅ​តែ​ថ្មី​ជានិច្ច​នោះ​ ​ប្រិយមិត្ត​គួរ​ណាស់​តែ​ធ្វើ​ឲ្យ​ប៊ូលា​រថយន្ត​ហោច​ណាស់​ ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ការ​ប៉ូលា​ម្ដង​ៗ​មាន​តម្លៃ​ប្រមាណ​ ​៤០​ ​ដុល្លារ​ ​ឬ​លើស​ពី​នេះ​អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ ​ក៏​ដូច​ជា​ប្រភេទ​ថ្នាំ​ប៊ូលា៕ ព្រោះភាពរលោងនៃថ្នាំធ្វើយើងមានភាពងាយស្រួលក្នុងការសំអាងស្នាមប្រឡាក់ចេញពីថ្នាំរថយន្តុ៕