កំពូលឡានថ្លៃជាងគេលើពិភពលោក តម្លៃប្រហែល $19M




កំពូលក្រុមហុ៑នផលិតរថយន្តBugatti មានដើមកំណើតនៅប្រទេសបារាំងថ្មីៗនេះបានបង្ហាញនូវកំពូលរថយន្តគំរូប្រភេទថ្មីមានឈ្មោះថា Bugatti La Voiture Noire ដែលមានតម្លៃប្រហែលជា $19M ធ្វើអោយវាក្លាយជាកំពូលរថយន្តដែលមានតម្លៃថ្លៃជាងគេលើពិភពលោក។ 

បច្ចុបន្នក្រុមហុ៑នបានបញ្ចេញនូវគំរូរូបរាងខាងក្រៅ ហើយមានគំរោងផលិតរថយន្តប្រភេទនេះតែមួយគឿងគត់ ក្រុមហុ៑នត្រូវការពេលវេលាប្រហែលជា២ឆ្នាំ កន្លះទៀតដើម្បីបញ្ចប់ការផលិតនេះ។ ហើយក៍ចូលរួមសោកស្តាយចំពោះអ្នក ដែលមានបំណងចង់ទិញនូវរថយន្តប្រភេទនេះដោយសាតែមានអ្នកដេញថ្លៃទិញយកវាបាត់ទៅហើយ តាមប្រភពពត៌មានខ្លះអ្នកដែលទិញគឺជាអតីតអ្នកបង្កើតក្រុមហុ៑នVolkswagen ។ 

Bugatti La Voiture Noire ត្រូវបានរចនាដោយរួមបញ្ចូលប្រភេទរថយន្តlimousine និងរថយន្តប្រភេទsports ជាមួយម៉ាស៊ីន V16 កំលាំង1,500cc រួមជាមួយនឹងបច្ចេកវិទ្យាចុងក្រោយជាច្រើនទៀត។





0 comments:

Post a Comment