៤ គន្លឹះ​ត្រឹមត្រូវសម្រាប់លាងឡានដោយខ្លួនឯង

ការ​យក​រថយន្ត​ទៅ​ឲ្យ​គេ​លាង​ ​គឺ​ជា​ការ​ងាយ​ ​តែ​សម្រាប់​ម្ចាស់​រថយន្ត​មួយ​ចំនួន​ប្រហែល​ជា​ចូល​ចិត្ត​យក​ពេល​ទំនេរ​ចុង​សប្ដាហ៍​ដើម្បី​លាង​រថយន្ត​ដោយ​ខ្លួន​ឯង​​ ព្រោះ​អាច​រាប់​ជា​ការ​កម្សាន្ត​ម្យ៉ាង​សម្រាប់​អ្នក​ស្រលាញ់​រថយន្ត។ ទន្ទឹម​នោះ​ ​សម្រាប់​អ្នក​លាង​រថយន្ត​ដោយ​ខ្លួន​ឯង​ ​គឺ​គួរ​ដឹង​ចំណុច​មួយ​ចំនួន​ខាង​ក្រោម

១. កុំ​ទុក​ទាល់​តែ​ឡាន​ប្រឡាក់​ខ្លាំង​ ​ដូច​ជា​ឡើង​ធូលី​ក្រាស់​ៗ​ ​លាមក​សត្វ​ច្រើន​ ​ឬ​ជា​ពិសេស​ភ្លៀង​អាស៊ីដ​ ​ដែល​ងាយ​ធ្វើ​ឲ្យ​ថ្នាំ​ឡាន​ស្រអាប់​ ​ឬ​ខូច​ដល់ស្រទាប់ការពារថ្នាំ



២. មិន​គួរ​លាង​ឡាន​ពេល​ម៉ាស៊ីន​ក្ដៅ​ ​ឬ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។ សីតុណ្ហភាព​ខ្ពស់​ពេក​ ​ធ្វើ​ឲ្យ​ទឹក​ឆាប់​ស្ងួត​ងាយ​ឡើយ​ដាម​ទឹក​ស្អិត​ជាប់​ថ្នាំ​ឡាន​ ​និង​កញ្ចក់​ ​ពិបាក​លាង​ចេញ​ ​ឬ​អាច​ជូត​មិន​បាត់​ ​ដែល​ពេល​ខ្លះ​ទាល់​តែ​ប្រើ​ម៉ាស៊ីន​ប៊ូលា​ទើប​បាន​ស្អាត។

៣.​ ប្រើប្រាស់​សាប៊ូ​ ​និង​ឧបករណ៍​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវ។ គួរ​ជ្រើសរើស​សាប៊ូ​ទឹក​ ​ឬ​ហ្វូន​ដែល​ជា​ផលិតផល​សម្រាប់​លាង​សម្អាត​រថយន្ត​ ​ជាជាង​ប្រើ​សាប៊ូ​ម្សៅ​ធម្មតា​ដែល​សម្អាត​មិន​ស្អាត​ ​ហើយ​គ្មាន​សារធាតុ​ជំនួញ​ឲ្យ​ថ្នាំ​ឡាន​ភ្លឺ​រលោង។ ចាំបាច់​ក្នុង​ការ​លាង​ដោយ​ប្រើ​អេប៉ុង​ដើម្បី​ជក់​ជា​មួយ​សាប៊ូ​ ​ហើយ​អាច​អុស​បាន​កម្ទេចកំទី​ធូលី​នានា​ ​និង​គួរ​ប្រើ​ក្រណាត់​ប្រភេទ​ ​Fabric​ ​សម្រាប់​ជូត​ឲ្យ​ស្ងួត​ ​ខណៈ​ក្រណាត់​ប្រភេទ​នេះ​មិន​បន្សល់​ស្នាម​ឆ្នូត​ទឹក​ ​ក៏​ដូច​ជា​កម្ទេច​ក្រណាត់​ជាប់​ឡាន។

៤.​ លាង​តាម​ផ្នែក​ ​ហើយ​ពី​លើ​ចុះ​ក្រោម​ ​ដូច​ជា​ចាប់​ផ្ដើម​ជូត​លាង​ពី​កញ្ជាក់​គ្រប់​ជ្រុង​ ​ដំបូល​លើ​ ​ដំបូល​ម៉ាស៊ីន​ ​កម្រប​ខាង​ក្រោយ​ ​ទ្វា​ ​ហើយ​បន្ត​តាម​ផ្នែក​ចំហៀង។ ការ​លាង​ពី​លើ​ចុះ​ក្រោម​ ​គឺ​ដើម្បី​ឲ្យ​កម្ទេច​ធូលី​អាច​ហូរ​តាម​សម្រួល​ពី​លើ​ចុះ​ក្រោម​ ​បើ​បញ្ច្រាស​អាច​ធ្វើ​ឲ្យ​ឆ្កូត​ថ្នាំ​ឡាន។



ចំណាំ ដើម្បី​រក្សា​គុណភាព​ ​និង​កម្រិត​ភ្លឺ​នៃ​ថ្នាំ​ឡាន​ឲ្យ​នៅ​តែ​ថ្មី​ជានិច្ច​នោះ​ ​ប្រិយមិត្ត​គួរ​ណាស់​តែ​ធ្វើ​ឲ្យ​ប៊ូលា​រថយន្ត​ហោច​ណាស់​ ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ​ខណៈ​ការ​ប៉ូលា​ម្ដង​ៗ​មាន​តម្លៃ​ប្រមាណ​ ​៤០​ ​ដុល្លារ​ ​ឬ​លើស​ពី​នេះ​អាស្រ័យ​លើ​ប្រភេទ​រថយន្ត​ ​ក៏​ដូច​ជា​ប្រភេទ​ថ្នាំ​ប៊ូលា៕ ព្រោះភាពរលោងនៃថ្នាំធ្វើយើងមានភាពងាយស្រួលក្នុងការសំអាងស្នាមប្រឡាក់ចេញពីថ្នាំរថយន្តុ៕


0 comments:

Post a Comment